• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

ការបង្កកំណើតក្រៅស្បូន

ការបង្កកំណេីតក្រៅស្បូន គឺជា​វិធី​ដែលជួយអ្នកលំបាកមានកូនតាមរយៈ​គេ​ដាក់​មេជី​វិត​ញី និង​មេជី​វិត​ឈ្មោល​ឱ្យ​ជួប​គ្នា​ក្នុង​មជ្ឈដ្ឋាន​ពិសេស​មួយ ដែល​ផ្តល់​ឱកាស​កកើត​ជា​កោសិកា​កូន​។ កោសិកា​កូន​ត្រូវ​បាន​ត្រួតពិនិត្យ​និង​ធ្វើ​ចំណាត់ថ្នាក់​រហូត​ដល់​ចែក​ជា​កោសិកា​ច្រើន ឬ​ឈាន​ដល់​ក្លាយជា​កោសិកា​កូន​ដែល​មាន​អាយុ​ប្រាំ​ថ្ងៃ មុន​ពេល​បញ្ចូល​ទៅ​ក្នុង​ស្បូន​ម្ដាយ​វិញ​។ ដំណើរការ​ទាំងអស់​នៃ​ការ​បង្ក​កំណើត​ក្នុង​កែវ​មាន​ដូច​ជា ការ​ពិនិត្យ និង​ការ​ភ្ញោ​ច​មេជី​វិត​ញី​ឱ្យ​ទុំ​ល្អ ការ​បូម​យក​មេជី​វិត​ញី​ពី​ខ្លួន​ម្តាយ និង​ការ​បញ្ចូល​កោសិកា​កូន​ចូល​ចូល​ក្នុង​ស្បូន​វិញ​។ ដំណើរការ​នេះ​ត្រូវ​បាន​ធ្វើ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ដោយ​ប្រើ​សម្ភារ​ដ៏​ទំនើប​។

ដំបូង​ឡើយ ការបង្កកំណេីតក្រៅស្បូន​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ស្ត្រី​ដែល​មាន​ជំងឺ​ដៃ​ស្បូន​ដែល​មិន​អាច​ពពោះ​តាម​ធម្មជាតិ​បាន​។ សព្វថ្ងៃ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ការ​លំបាក​មានកូន​ដែល​មាន​មូលហេតុ​ច្រើន​យ៉ាង​។ គូ​ស្វាមីភរិយា​ដែល​មិន​ទទួល​បាន​ជោគជ័យ​ដោយ​ការ​ព្យាបាល​នា​ពេល​កន្លង​មក លោក​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​បច្ចេកទេស​នេះ​។ ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​ណាមួយ​ដូចដែល​រៀបរាប់​ខាងក្រោម​នេះ លោក​អ្នក​អាច​ទទួល​ការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ការ​បង្ក​កំណើត​ក្រៅស្បូនបាន​៖

  • មានជំងឺអូវែ
  • កត្តាលំបាកមានកូនបណ្ដាលមកពីបុរស
  • ការស្ទះ ជំងឺ ឬអវត្តមានដៃស្បូន
  • ជំងឺរលាកសរីរាង្គក្នុងអាងត្រគាក
  • មិនទទួលជោគជ័យដោយការប្រើថ្នាំលេប  Clomid តាមរយៈការប្រើថ្នាំចាក់ និង/ឬ
  • តាមរយៈការបាញ់បញ្ចូលមេជីវិតឈ្មោលចូលទៅក្នុងស្បូន
  • ការដុះភ្នាសសើមចេញក្រៅស្បូន
  • គីសអូវែ ឬបញ្ហាទឹករំអិលមាត់ស្បូនឡើងខាប់ខុសធម្មតា
  • ការលំបាកមានកូនមិនដឹងមូលហេតុ

ទាញយក “សំណួរដែលគេសួរញឹកញាប់បំផុតអំពីការបង្កកំណើតក្នុងកែវ” នៅទីនេះ

ដំណាក់កាលព្យាបាល

ទោះបីជា​ការ​លំបាក​មានកូន​របស់​អ្នក​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ អ្នកជំនាញ​ផ្នែក​បង្ក​កំណើត​ដែល​មាន​សមត្ថភាព​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក ដើម្បី​បង្កើត​ផែនការ​ព្យាបាល​ផ្ទាល់ខ្លួន​ដ៏​សមរម្យ​មួយ​សម្រាប់​អ្នក​។ គោលការណ៍​ព្យាបាល​ផ្ទាល់ខ្លួន​នេះ ត្រូវ​បាន​បង្កើត​ឡើង​រវាង​គ្រូពេទ្យ និង​អតិថិជន​។ អ្នកជំនាញ​ផ្នែក​បង្ក​កំណើត​របស់​យើង​នឹង​ផ្តល់​សេវា​ថែទាំ​សុខភាព​បង្ក​កំណើត​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​លោក​អ្នក​។

ដំណាក់កាលការបង្កកំណើតក្រៅស្បូនមានដូចខាងក្រោម៖

  1. ការពិគ្រោះយោបល់បឋមអ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​របស់​យើង ហើយ​នៅ​ទីនោះ​គ្រូពេទ្យ​នឹង​ពិនិត្យ​អំពី​ប្រវត្តិ​ជំងឺ​របស់​អ្នក និង​ធ្វើ​ផែនការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​បង្ក​កំណើត​ក្រៅស្បូន។ នៅ​ពេល​ណាត់ជួប​នេះ អ្នក​នឹង​មានឱកាស​ជួប​ជាមួយ​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ដើម្បី​ពិនិត្យ​ការ​ធានា​រ៉ាប់រង​របស់​អ្នក និង​ជម្រើស​ផ្នែក​ហិរញ្ញវត្ថុ​។
  2. ការត្រៀមខ្លួនមុនការព្យាបាល
    ការ​ធ្វើតេស្ត​មុន​ការ​ព្យាបាល​រួម​មានការ​ធ្វើតេស្ត​ឈាម​ដើម្បី​កំណត់​កម្រិត​អរ​ម៉ូ​ន ការ​វិភាគ​ទឹកកាម (​ប្រ​សិន​អាច​ធ្វើ​បាន​) និង​ការ​ពិនិត្យ​ស្បូន​។ ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​បំផុត​នៃ​ការ​ព្យាបាល គ្រូពេទ្យ​ត្រូវ​ពិនិត្យ​អំពី​ប្រវត្តិ​ជំងឺ​របស់​អ្នក និង​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​មុន​ការ​ព្យាបាល​ជា​មុន​សិន ទើប​គ្រូពេទ្យ​អាច​សម្រេច​ជ្រើស​យក​វិធី​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​។
  3. ការចាប់ផ្តើមប្រើថ្នាំគ្រាប់ពន្យារកំណើត
    បន្ទាប់​ពី​ធ្វើតេស្ត​មុន​ការ​ព្យាបាល​រួចរាល់ ថ្នាំ​ពន្យារកំណើត​នឹង​ត្រូវ​ចាប់ផ្តើម​លេប​នៅ​ថ្ងៃ​ទី​៤​នៃ​វដ្ត​រដូវ​។ អ្នក​ត្រូវ​លេបថ្នាំ​ពន្យារកំណើត​ក្នុង​ចន្លោះ​ពេល​ពី ២ ទៅ ៤ ស​ប្តា​ហ៍​។ ថ្នាំ​ពន្យារកំណើត​នឹង​ជួយ​ទប់ស្កាត់​ការ​លូតលាស់​របស់​មេជី​វិត​ញី ជួយ​ធ្វើ​ឱ្យ​សម្បុក​មេជី​វិត​ញី​លូតលាស់​ទាន់​ពេល និង​ជួយ​សម្របសម្រួល និង​ការ​រៀបចំ​ផែនការ​នៃ​ការ​ព្យាបាល​ការ​បង្ក​កំណើត​របស់​អ្នក​។
  4. ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ
    ការពិនិត្យអំពីដំណើរការពិស្តារជាមួយគ្រូពេទ្យជំនាញពិគ្រោះយោបល់ និងការព្យាបាលបច្ចេកវិទ្យាបង្កកំណើតក្រៅស្បូន។ 
  5. ការគ្រប់គ្រងការផលិតមេជីវិតញី
    ការ​ព្យាបាល​ការ​បង្ក​កំណើត​ក្នុង​កែវ​ចាប់ផ្តើម​ដោយ​ការ​ភ្ញោ​ច​អូវែ​ឱ្យ​ផលិត​មេជី​វិត​ញី និង​ការ​តាមដាន​ដោយ​ការ​ឆ្លុះ​អេកូ​។ ការ​ឆ្លុះ​អេកូ​នឹង​ជួយ​គ្រូពេទ្យ​ឱ្យ​ដឹង​ពី​ពេលវេលា​ដែល​សម​ស្រប​ក្នុង​ការ​ចាប់ផ្តើម​ការ​ប្រើប្រាស់​ថ្នាំ​ភ្ញោ​ច​មេជី​វិត​ញី និង​ក្នុង​ការ​វាយតម្លៃ​ដំណើរការ​ផលិត​មេជី​វិត​ញី​នេះ​ផង​ដែរ​។ គ្រូពេទ្យ​នឹង​ចាក់​អរ​ម៉ូ​ន​ដើម្បី​ភ្ញោ​ច​ឱ្យ​អូវែ​ផលិត​មេជី​វិត​ញី​បាន​ច្រើន​។ ក្នុងអំឡុងពេល​នោះ​ការ​លូតលាស់​សម្បុក​មេជី​វិត​ញី និង​កម្រិត​អរ​ម៉ូ​ន​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​រយៈពេល​ជា​ច្រើន​ថ្ងៃ​។ គ្រូពេទ្យ​នឹង​ទាញ​យក​ស៊ុត​ចេញពី​អូវែ នៅ​ពេល​សម្បុក​មេជី​វិត​ញី​លូតលាស់​បាន​ទំហំ​មួយ​ដែល​អាច​បង្ក​កំណើត​បាន​។
  6. ការមកជួបគ្រូពេទ្យដើម្បីពិនិត្យតាមដាន
    ជា​មធ្យម អតិថិជន​ត្រូវ​មក​ជួប​គ្រូពេទ្យ​ពី ៣ ទៅ ៥​ដង ដើម្បី​ឆ្លុះ​អេកូ និង​ទទួល​ការ​វាយតម្លៃ​កម្រិត​អរ​ម៉ូ​ន​ក្នុង​ឈាម ដើម្បី​វាយតម្លៃ​ពី​អាយុកាល​មេជី​វិត​ឱ្យ​បាន​ត្រឹមត្រូវ​។
  7. អរម៉ូន Ovidrel ឬ Lupron/hCG
    គ្រូពេទ្យនឹងផ្តល់ថ្នាំពិសេសដល់អតិថិជនរយៈពេល៣៦ម៉ោងមុនពេលទាញយកមេជីវិតញី។
  8. ការទាញយកមេជីវិតញី  និងមន្ទីរពិសោធន៍ការបង្កកំណើត
    ការ​ទាញ​យក​មេជី​វិត​ញី​តាម​ទ្វារមាស​ដោយ​មាន​ជំនួយ​ពី​ការ​ឆ្លុះ​អេកូ គឺជា​ដំណើរការ​ដោយ​ប្រើ​ម្ជុល​វែង ប៉ុន្តែ​តូច តាម​រយៈ​ទ្វារមាស​។ គ្រូពេទ្យ​ទាញ​យក​សម្បុក​មេជី​វិត​ញី​ចេញពី​អូវែ​។ សារធាតុ​រាវ​នៃ​សម្បុក​មេជី​វិត​ញី​ត្រូវ​បាន​ប្រមូល​ដាក់​ក្នុង​បំពង់​មួយ ហើយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កោសិកា​កូន​នឹង​ស្វែងរក​មេជី​វិត​ញី​ដោយ​ប្រុង​ប្រយ័ត្ន​។ មេជី​វិត​ញី​នឹង​ត្រូវ​បាន​លាង​សម្អាត រាប់​ចំនួន និង​រក្សា​ទុក​នៅ​ក្នុង​ទូ​រក្សា​មេជី​វិត​ញី​។ ក្នុង​ថ្ងៃ​ដដែល​នោះ មេជី​វិត​ញី​នឹង​ត្រូវ​បាន​យក​ទៅ​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល តាម​រយៈ​ការ​ប្រើប្រាស់​ទឹកកាម ឬ​បច្ចេកវិទ្យា​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ក្នុង​មេជី​វិត​ញី​។ ប្រសិនបើ​អតិថិជន​ស្នើ​សុំ គ្រូពេទ្យ​នឹង​ប្រើប្រាស់​ចាក់​ថ្នាំ​សណ្តំ ដើម្បី​ឱ្យ​អតិថិជន​មាន​អារម្មណ៍​ធូរស្បើយ​នៅ​ពេល​ទាញ​យក​មេជី​វិត​ញី​។
  9. ការភ្ញោចកោសិកាកូន និងការវាយតម្លៃ
    នៅ​ពេល​បង្ក​កំណើត​ អំ​ប្រ៊ី​យ៉ូ​ត្រូវ​បាន​ភ្ញោ​ច​រយៈពេល​ប្រាំមួយ​ថ្ងៃ​នៅ​ក្នុង​កែវ​ដែល​រក្សា​សីតុណ្ហភាព​ត្រឹមត្រូវ​។ គ្រូពេទ្យ​ធ្វើការ​វាយតម្លៃ​គុណភាព និង​ការ​ធំធាត់​របស់​កោសិកា​កូន​ជា​រៀងរាល់ថ្ងៃ​។ ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​គ្រូពេទ្យ​ផ្សេង​ៗ ដើម្បី​កំណត់​ពី​ថ្ងៃ​សម​ស្រប​ដើម្បី​ដាក់​បញ្ចូល​កោសិកា​កូន​ចូល​ទៅ​ក្នុង​ស្បូន​ម្តាយ ដែល​តាម​ធម្មតា​មាន​រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ​បន្ទាប់​ពី​ការ​ភ្ញោ​ច​កោសិកា​កូន​។ គ្រូពេទ្យ​ជំនាញ​ផ្នែក​កោសិកា​កូន​នឹង​ទូរ​សព្ទ​ទៅ​ជួប​អតិថិជន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជូនដំណឹង​អំពី​គុណភាព​កោសិកា​កូន និង​ដើម្បី​ឆ្លើយ​សំណួរ​របស់​អតិថិជន​។
  10. ការបញ្ចូលកោសិកាកូន ឬប្លាស្តូស៊ីសចូលក្នុងស្បូន
    ជា​ធម្មតា កោសិកា​កូន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ស្បូន​នៅ​ថ្ងៃ​ទី​៣​បន្ទាប់​ពី​ទទួល​បានការ​ភ្ញោ​ច ដែល​ពេល​នោះ​កោសិកា​កូន​លូតលាស់​ជា​កោសិកា​ច្រើន ឬ​ថ្ងៃ​ទី​៥​បន្ទាប់​ពី​ទទួល​បានការ​ភ្ញោ​ច​ដែល​ពេល​នោះ​កោសិកា​កូន​លូតលាស់​ដល់​ដំណាក់កាល​ប្លា​ស្តូ​ស៊ី​ស​។ ដំណើរការ​ដ៏​សាមញ្ញ​មួយ​នេះ​ជា​ធម្មតា​មិន​ត្រូវការ​ប្រើប្រាស់​ថ្នាំ​សណ្តំ​ឡើយ​។ ការ​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន គឺជា​ដំណើរការ​ដ៏​ពិសេស​មួយ​។ វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ជំនាញ​កោសិកា​កូន​នឹង​ពិភាក្សា​អំពី​ចំនួន​កោសិកា​កូន​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ស្បូន ដើម្បី​ទទួល​បាន​លទ្ធភាព​ជោគជ័យ​ខ្ពស់​បំផុត និង​កាត់​បន្ថយ​ឱ្យ​បានជា​អប្បបរមា​នៃ​ការ​កកើត​ពហុ​គភ៌​។ អតិថិជន​ត្រូវ​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​កោសិកា​កូន និង​កំណត់​អំពី​ចំនួន​កោសិកា​កូន​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ស្បូន​។ អតិថិជន​ក៏​ទទួល​បាន​រូបភាព​នៃ​ការ​ដាក់​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន សម្រាប់​ទុកជា​ឯកសារ​ព្យាបាល​ជំងឺ​ផង​ដែរ​។ នៅ​ពេល​ដែល​អតិថិជន​បាន​សម្រេចចិត្ត​អំពី​ចំនួន​កោសិកា​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ស្បូន អតិថិជន​នឹង​អាច​មើលឃើញ​កោសិកា​កូន​ដែល​ត្រូវ​បាន​បញ្ចូល​តាម​បំពង់​តាម​រយៈ​មីក្រូ​ទស្សន៍​។ ការ​បញ្ចូល​កោសិកា​កូន​នេះ​អាច​បណ្តាល​ឱ្យ​មានការ​រលាក​ស្បូន ឬ​មាត់ស្បូន​។
  11. ការពិនិត្យផ្ទៃពោះ
    មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា នឹង​កំណត់​ពេលវេលា​ពិនិត្យ​ផ្ទៃពោះ​របស់​អតិថិជន​រយៈពេល ១៤​ទៅ​១៦​ថ្ងៃក្រោយ​បន្ទាប់​ពី​ការ​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន​។ នៅ​ពេល​ការ​ពិនិត្យ​ផ្ទៃពោះ​លើក​ដំបូង​មាន​លទ្ធផល​វិជ្ជមាន​នោះ ការ​ពិនិត្យ​ផ្ទៃពោះ ដែល​ធ្វើ​ឡើង​រយៈពេល ៤៨​ម៉ោង ក្រោយ​នឹង​មាន​លទ្ធផល​វិជ្ជមាន​ដូច​គ្នា​។ ដើម្បី​បញ្ជាក់​ពី​លទ្ធផល​វិជ្ជមាន​នៃ​ការ​មាន​ផ្ទៃពោះ​ឱ្យ​បាន​កាន់តែ​ច្បាស់ យើង​នឹង​កំណត់​ពេលវេលា​ឆ្លុះ​អេកូ​នៅ​រយៈពេល​ពី​រស​ប្តា​ហ៍​ក្រោយ​បន្ទាប់​ពី​ការ​ពិនិត្យ​ផ្ទៃពោះ​។ នៅ​ពិនិត្យ​អេកូ​នេះ យើង​នឹង​ពិនិត្យ​មើល​ការ​កាច់​សម្បុក​កោសិកា​កូន និង​ចលនា​បេះដូង​របស់​កោសិកា​កូន​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top