• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន

ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​ស្បូន គឺជា​ដំណើរការ​វេជ្ជសាស្ត្រ​ប្រើ​សម្រាប់​ព្យាបាល​ការ​លំបាក​មានកូន​។ ដំណើរការ​នេះ មាន​ច្រើន​ដំណាក់កាល មាន​ដូច​ជា ការ​លាង​សម្អាត ការ​ផ្តុំ​ប្រមូល និង​ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ស្បូន​។ ជា​ទូទៅ វិធីសាស្ត្រ​នេះ​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​ការ​លំបាក​មានកូន​ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ទឹករំអិល​មាត់ស្បូន បរិមាណ​តិច​នៃ​មេជី​វិត​ឈ្មោល ភាព​ស្អិត​នៃ​ផ្ទៃក្នុង​ស្បូន ការ​សម្លាប់​មេជី​វិត​ឈ្មោល​ដោយ​អង់​ទី​ករ​ស្ត្រី ព្រមទាំង​ការ​លំបាក​មានកូន​ដែល​មិន​មាន​មូលហេតុ​ច្បាស់លាស់​។ ក្នុង​ពេល​រួម​ភេទ មេជី​វិត​ឈ្មោល​តែ​មួយ​ភាគ​ប៉ុណ្ណោះ ដែល​អាច​ឆ្លងកាត់​ភាព​ខាប់​នៃ​ក​ស្បូន​របស់​ស្ត្រី​ចូល​ទៅ​ក្នុង​ស្បូន​បាន​។ ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​ស្បូន បង្កើន​ចំនួន​មេជី​វិត​ឈ្មោល​នៅ​ក្នុង​ដៃ​ស្បូន​ដែល​ជា​កន្លែង​បង្ក​កំណើត​។

ដំណើរការនៃការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូន

ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​ស្បូន ត្រូវធ្វើ​ឡើង​នៅ​កៀកដំណើរ​មេជី​វិត​ញី (​ជា​ពេល​ដែល​មេជី​វិត​ញី​ចាក​ចេញពី​អូវែ​)​។ ហេតុនេះ អតិថិជន​ត្រូវ​បាន​តាមដាន​វដ្ត​រដូវ​របស់​ខ្លួន​ដោយ​ឧបករណ៍​ពិនិត្យ​ដំណើរ​មេជី​វិត​ញី​។ ឬ​ម្យ៉ាងទៀត យើង​អាច​ប្រើ​អ័រម៉ូន hCG ដើម្បី​កំណត់​ពេលវេលា​នៃ​ដំណើរ​មេជី​វិត​ញី​។ ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល ធ្វើ​ឡើង​ដោយ​ប្រើ​ឧបករណ៍​បើក​ប្រដាប់​ភេទ​ស្រី​ដើម្បី​មើល​មាត់ស្បូន (​ស្រ​ដៀង​គ្នា​នឹង​ការ​ធ្វើ Pap smear ដែរ​)​។ បន្ទាប់​មក​គ្រូពេទ្យ នឹង​ស៊ក​បំពង់​តូច​មួយ​ដែល​មាន​ផ្ទុក​មេជី​វិត​ឈ្មោល​ចូល​ក្នុង​ស្បូន​តាម​មាត់ស្បូន​។ អាស្រ័យ​តាម​ប្រភេទ​នៃ​ការ​ព្យាបាល មេជី​វិត​ឈ្មោល​នឹង​ត្រូវ​ដាក់​បន្ថែម​នៅ​មាត់ស្បូន​។ ស្ត្រី​ខ្លះ អាច​មានការ​ចុកពោះ​តិចតួច ដូចនេះ​គាត់​ត្រូវ​លេបថ្នាំ Tylenol មួយ​ម៉ោង​មុន​ពេល​ដំណើរការ​ព្យាបាល​ចាប់ផ្តើម​។ ដោយសារ​ឱកាស​បង្ក​រោគ​មាន​តិចតួច (​តិច​ជាង​១%) អតិថិជន​ត្រូវ​លេបថ្នាំ​ផ្សះ​ដែល​មានឈ្មោះ​ថា doxycycline ដើម្បី​ការពារ​។ ជា​ធម្មតា អតិថិជន​អាច​មាន​របួស ឬ​មាន​ឈាម​បន្តិចបន្តួច​បន្ទាប់​ពី​ការ​បាញ់​បញ្ចូល​ទឹកកាម ប៉ុន្តែ​យើង​ស្នើ​ឱ្យ​អតិថិជន​ចៀសវាង​ការ​ហាត់ប្រាណ​ខ្លាំង​ពេក​នៅ​ថ្ងៃ​នៃ​ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​នោះ​។

លក្ខខណ្ឌបុរសដែលតម្រូវឱ្យព្យាបាលដោយបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូន

ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​ស្បូន ពឹងផ្អែក​លើ​សមត្ថភាព​ធម្មជាតិ​របស់​មេជី​វិត​ឈ្មោល​ដែល​អាច​បង្ក​កំណើត​ជាមួយ​មេជី​វិត​ញី​។ ការ​សិក្សា​បង្ហាញ​ថា វិធីសាស្ត្រ​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ករណី​ដែល​បុរស​មាន​មេជី​វិត​តិច ឬ​មេជី​វិត​មាន​រូបរាង​មិន​ប្រក្រតី​។ ដូចនេះ យើង​ត្រូវ​ពិនិត្យ​មើល​មេជី​វិត​ឈ្មោល ដើម្បី​បញ្ជាក់​ពី​៖

  • ចំនួនមេជីវិតឈ្មោល (ចំនួនមេជីវិតក្នុងមួយមីលីលីត្រនៃទឹកកាម)
  • ចលនារបស់មេជីវិតឈ្មោល (ភាគរយនៃមេជីវិតឈ្មោលដែលមានចលនា)
  • រូបរាងមេជីវិតឈ្មោល
លក្ខខណ្ឌដែលតម្រូវឱ្យស្ត្រីព្យាបាលដោយការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងស្បូន

អតិថិជន​ត្រូវ​មាន​លទ្ធផល​នៃ​ការ​វិភាគឈាម​ធម្មតា ដៃ​ស្បូន និង​ផ្ទៃ​ខាងក្នុង​ស្បូន​ក៏​ត្រូវ​មាន​សភាព​ធម្មតា​ដែរ​។

  • ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀង​នៅ​ពេល​ស្ត្រី​នោះ​អាច​ប្រើប្រាស់​ថ្នាំ​បង្ក​កំណើត​បាន​។ ក្នុង​ករណី​នេះ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​ភ្ញោ​ច​ពង​ញី​ឱ្យ​ទុំ​ល្អ​។ បន្ទាប់​មក​មេជី​វិត​ឈ្មោល​នឹង​ត្រូវ​បាញ់​ចូល​ក្នុង​ស្បូន​ក្រោយ​មេជី​វិត​ញី​ធ្លាក់​។ ជា​ធម្មតា ការ​ភ្ញោ​ច​ពង​ញី​នេះ​គឺ​អាច​ធ្វើ​ចំពោះ​ស្ត្រី​ដែល​មាន​រដូវ​ធម្មតា​បាន​ផង​ដែរ​។
  • ស្ត្រី​ដែល​មាន​ជំងឺ​ដុះ​សាច់​សើម​ស្បូន​ចេញ​ក្រៅ (endometriosis) អាច​ទទួល​បាន​ផល​ពី​វិធីសាស្ត្រ​ព្យាបាល​នេះ​ដែរ  ប្រសិនបើ​សរីរាង្គ​ក្នុង​ត្រគាក​នៅ​ធម្មតា​។
  • ស្ត្រី​មិន​អាច​ធ្វើការ​ព្យាបាល​ដោយ​វិធីសាស្ត្រ​នេះ​បាន​ទេ ប្រសិនបើ​ដៃ​ស្បូន​របស់​គាត់​ខូចខាត​ធ្ងន់ធ្ងរ ឬ​ស្ទះ
អត្ថប្រយោជន៍ និងអត្រាជោគជ័យ

បើ​មេជី​វិត​ឈ្មោល​មាន​ចំនួន​គ្រប់គ្រាន់ និង​ដៃ​ស្បូន​របស់​ស្ត្រី​មាន​សុខភាព​ល្អ នោះ​អតិថិជន​អាច​នឹង​ជោគជ័យ​ចន្លោះ​ពី ៥ ទៅ ២០% ក្នុង​វដ្ត​រដូវ​ម្តង​ៗ (​អាស្រ័យ​លើ​អាយុ​របស់​ស្ត្រី និង​គុណភាព​មេជី​វិត​ញី​) ។

ប្រសិនបើ​ព្យាយាម​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​ស្បូន​ចំនួន ០៣ ដង​មិន​ទទួល​បាន​ជោគជ័យ​ទេ គ្រូពេទ្យ​នឹង​ណែនាំ​អំពី​វិធីសាស្ត្រ​ព្យាបាល​ទំនើប​ជាង​នេះ គឺ​ការ​បង្ក​កំណើត​ក្នុង​កែវ​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top