• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)

ដំណើរការ រូបភាពកោសិកាកូនការបាញ់បញ្ចូលកោសិកាកូនទៅក្នុងស្បូន

ដើម្បី​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ទៅ​ក្នុង​មេជី​វិត​ញី គ្រូពេទ្យ​នឹង​ដក​យក​សម្បក​កោសិកា​កូន​ចេញ និង​វាយតម្លៃ​អាយុកាល និង​គុណភាព​របស់​កោសិកា​កូន​នោះ​។ អាយុកាល​នៃ​កោសិកា​កូន​គឺ​សំខាន់ ព្រោះ​មាន​តែ​កោសិកា​កូន​ដែល​ទុំ​តែ​ប៉ុណ្ណោះ​ដែល​អាច​បង្ក​កំណើត​បាន​។  បច្ចេកទេស​គឺ​ធ្វើ​ឡើង​ដោយ ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​តែ​មួយ​គត់​ដោយ​ផ្ទាល់​ទៅ​ក្នុង
ស៊ីតូប្លាសនៃស៊ុតទុំ។ តាមធម្មតា បច្ចេកទេសនេះត្រូវប្រើប្រាស់លើអតិថិជនមានបញ្ហាមួយក្នុងចំណោមបញ្ហាដូចខាងក្រោម៖

  • កត្តាលំបាកមានកូនរបស់បុរស
  • កត្តាការថយចុះចំនួនអូវុល
  • កត្តាអាយុម្តាយច្រើន
  • កត្តាការបង្កកំណើតចុះខ្សោយដោយសារការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងស្បូន
ការព្យាបាលការលំបាកមានកូនរបស់បុរស

សារៈសំខាន់​នៃ​ការ​វាយតម្លៃ​លម្អិត ទៅ​លើ​ដៃគូ​ទាំង​ពីរ​ដែល​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​មិន​អាច​វាយតម្លៃ​ហួស​ពី​ការ​ពិត​នោះ​ឡើយ​។ កត្តា​បុរស​មាន​ចំនួន ៣០%-៥០% នៃ​បញ្ហា​ការ​លំបាក​មានកូន​របស់​អតិថិជន​។

ការវិភាគទឹកកាម

ការ​វិភាគ​មេជី​វិត​ឈ្មោល​ធ្វើ​ឡើង​ទៅ​លើ​សំណាក​ទឹកកាម​ដែល​បញ្ចេញ​មក​ក្រៅ និង​ត្រូវ​បាន​ប្រមូល​ទុក​បន្ទាប់​ពី​ការ​សម្រេច​កាម​ដោយ​ដៃ​។ ជា​ការ​ល្អ​បំផុត​នោះ ការ​វិភាគ​មេជី​វិត​ឈ្មោល​ត្រូវ​យក​មេជី​វិត​ឈ្មោល​ពី​អតិថិជន​ដែល​មិន​មាន​សកម្មភាព​ផ្លូវភេទ​រយៈពេល​ចាប់ពី ២​ថ្ងៃ ទៅ ៥​ថ្ងៃ​។ ការ​ធ្វើតេស្ដ​នេះ​អាច​មាន​លទ្ធផល​មិន​ត្រឹមត្រូវ ប្រសិនបើ​អតិថិជន​ទើបតែ​បញ្ចេញ​មេជី​វិត​ឈ្មោល​ថ្មី​ៗ​ដែល​តិច​ជាង​រយៈពេល​ពីរ​ថ្ងៃ (​ចំនួន​មេជី​វិត​តិច​ពេក​) ហើយ​ប្រសិនបើ​អតិថិជន​មិន​បាន​បញ្ចេញ​មេជី​វិត​ឈ្មោល​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ (​ធ្វើ​ឱ្យ​មេជី​វិត​ឈ្មោល​ស្លាប់​ច្រើន​ពេក​)​។ សំណាក​ទឹកកាម​ត្រូវ​បាន​យក​ទៅ​មន្ទីរពិសោធន៍ ដើម្បី​ធ្វើការ​វិភាគ​សម្រាប់​ប៉ារ៉ាម៉ែត្រ​ខុស​ៗ​គ្នា​ជា​ច្រើន ដូច​ជា​បរិមាណ​ទឹកកាម​រំអិល  ចំនួន​មេជី​វិត​ឈ្មោល ចលនា​មេជី​វិត​ឈ្មោល (​ភាគរយ​នៃ​មេជី​វិត​ឈ្មោល​ដែល​ធ្វើ​ចលនា​) និង​រូបរាង​របស់​មេជី​វិត​ឈ្មោល (​ទម្រង់ និង​រូបរាង​នៃ​មេជី​វិត​ឈ្មោល​)​។  លទ្ធផល​តេស្ត​អាច​ខុស​គ្នា​ពី​តេស្ត​មួយ​ទៅ​តេស្ត​មួយទៀត បើ​ទោះជា​ធ្វើ​ឡើង​ទៅ​លើ​បុរស​តែ​ម្នាក់​ក៏​ដោយ ហើយ​ជួនកាល​ត្រូវការ​ធ្វើតេស្ត​សា​ឡើង​វិញ​។

វ៉ារីកូសែល (Varicocele)

ជា​រឿយ​ៗ អតិថិជន​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​មូត្រ​សាស្ត្រ  បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​នៃ​វិភាគ​មេជី​វិត​ឈ្មោល​។ ភាព​មិន​ប្រក្រតី​ដែល​អ្នកជំនាញ​ផ្នែក​មូត្រ​សាស្ត្រ​រក​ឃើញ​ញឹកញាប់​បំផុត​គឺ “​វ៉ា​រី​កូ​សែ​ល​”​។ វ៉ា​រី​កូ​សែ​ល គឺជា​ការ​ឡើង​ហើម​ប៉ោង​នៃ​សរសៃ​វ៉ែន​នៅ​ជុំវិញ​ពងស្វាស ដែល​បង្កើន​សីតុណ្ហភាព​នៅ​ក្នុង​ពងស្វាស និង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផលិត​មេជី​វិត​ឈ្មោល​។ ការ​ព្យាបាល​បញ្ហា​វ៉ា​រី​កូ​សែ​ល គឺ​តាម​រយៈ​ការ​វះកាត់​តូច​មួយ​។ វី​ធី​សាស្ត្រ​នេះ គឺ​ប្រើប្រាស់​ដើម្បី​ចង​សរសៃ​វ៉ែន​ប៉ោង ជួយ​បង្កើន​រំហូរ​ឈាម​នៅ​ជុំវិញ​ពងស្វាស​។

ការទាញយកមេជីវិតឈ្មោល

នៅ​ពេល​បុរស​ម្នាក់​មាន​មេជី​វិត​ឈ្មោល​តិចតួច ឬ​គ្មាន​សោះ​នៅ​ក្នុង​ទឹកកាម​របស់​គាត់  គេ​អាច​ប្រើ​វិធីសាស្ត្រ​ទាញ​យក​មេជី​វិត​ឈ្មោល​ពី​ពងស្វាស ឬ​បំពង់​អេ​ពី​ឌី​ឌី​ម​។ នេះ​ជា​វិធីសាស្ត្រ​ដែល​អ្នកជំនាញ​ផ្នែក​មូត្រ​សាស្ត្រ​អនុវត្ត​។ មេជី​វិត​ឈ្មោល​ដែល​ទទួល​បាន​តាម​វិធី​នេះ អាច​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ក្រោយ ឬ​ប្រើប្រាស់​នៅ​ក្នុង​វដ្ត IVF​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top