• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

ដំណឹងជ្រើសរើសបុគ្គលិក៖ អ្នកបើកបរ

មន្ទីរ​សំរាក​ព្យាបាល​កម្ពុជា ជា​ស្ថាប័ន​ឈានមុខ​គេ​និងមុនគេ​ខាង​សេវា​ព្យាបាល​​អ្នក​លំបាក​​មានកូន​ នៅ​​ប្រទេស​កម្ពុជា។ តាំងពីចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ២០១៤ មន្ទីរសំរាក​ព្យាបាល កម្ពុជា ទទួលបាន​ពានរង្វាន់ និងការ​ទទួល​ស្គាល់​ជាលក្ខណៈជាតិ​និងអន្តរជាតិ​ ក្នុងសេវា​សុខាភិបាល និង​ប្រតិបត្តិការ​អាជីវកម្ម រួមបញ្ចូលទាំង​ការទទួល​ស្គាល់​គុណភាពតាមបទដ្ឋាន ISO 9001:2015 ។

មន្ទីរសំរាកព្យាបាល កម្ពុជា​ ត្រូវការបុគ្គលិក អ្នកបើកបរ ដែលមាន​លក្ខណៈ សម្បត្តិដូចខាង ក្រោម៖

តួនាទី៖អ្នកបើកបរ
ផ្នែក៖ប្រតិបត្តិការ
ទីតាំង៖ភ្នំពេញ
ម៉ោងការងារ៖ពេញម៉ោង

តួនាទី

  1. បើកបរ ដោយទំនួលខុសត្រូវ ស្មារតីប្រុងប្រយ័ត្ន​ និងការ​យកចិត្តទុកដាក់​ខ្ពស់បំផុត
  2. អនុវត្តយ៉ាងម៉ត់ចត់ នូវ​ការត្រួតពិនិត្យដំណើរការយានយន្ត​ជាប្រចាំ និងជាពិសេស​រៀងរាល់ ពេលមុន​ចេញដំណើរ
  3. ធានាបាននូវសណ្តាប់ធ្នាប់ ភាពស្អាតអនាម័យ និងការថែទាំយានយន្តគ្រប់​ពេលវេលា និង ធានា​មិនឲ្យខូចខាត ឬបាត់បង់យានយន្ត
  4. គោរពតួនាទី ម៉ោងការងារ និងការណែនាំ
  5. ការចាត់តាំងការងារដទៃផ្សេងទៀត

សមត្ថភាព និងកម្រិតជំនាញដែលតម្រូវ

  1. បទពិសោធន៍ចេះបើកឡានយ៉ាងតិច ២ ឆ្នាំឡើងទៅ
  2. កម្រិតវប្បធម៌ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
  3. ចេះសរសេរ អាន ភាសាខ្មែរ និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន កាន់តែប្រសើរ
  4. មានប័ណ្ណបើកបរ និងចេះច្បាប់ចរាចរណ៍
  5. មានចំណេះដឹងស្គាល់ទីតាំងភូមិសាស្ត្រ​ និងមានសមត្ថភាពក្នុងការប្រើប្រាស់ Google Map​s
  6. មានឆន្ទៈក្នុងការធ្វើការបន្ថែមម៉ោង នាថ្ងៃពេលយប់ /ថ្ងៃបុណ្យឈប់សម្រាក/ចុងសប្តាហ៍ តាមការស្នើសុំ
  7. ត្រូវមានអត្តចរិតស្មោះត្រង់ អត់ធ្មត់ ឧស្សាហ៍ព្យាយាម ឥរិយាបថគោរព និងចេះជួយអ្នករួម ការងារ
  8. ផ្តល់អាទិភាពសម្រាប់អ្នកដែលធ្លាប់មានបទពិសោធន៍បើកបរផ្ទាល់ជាមួយម្ចាស់ជាលក្ខណៈ គ្រួសារ និងជាលក្ខណៈអាជីវកម្ម

ប្រាក់ខែ និងអត្ថប្រយោជន៍

  • ប្រាក់ខែគោលចន្លោះពី ៣៥០ ទៅ ៤៥០ដុល្លា
  • ទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេង​ទៀត​​បន្ទាប់ពីបញ្ចប់ការងារ​សាកល្បង​រយៈពេល៣ខែ

បេក្ខជនដែលមានចំណាប់អារម្មណ៍លើមុខតំណែង​សូមផ្ញើ​ប្រវត្តិរូប​សង្ខេប/C.V ទៅកាន់ កញ្ញា លីន វណ្ឌី ប្រធានផ្នែកប្រតិបត្តិការ ដូចខាងក្រោម៖
អ៊ីមែល៖ vandy.lin@fertilitycambodia.com
ទូរស័ព្ទ៖ 010 200 709 (Telegram) / 017 331 461

អាសយដ្ឋាន៖ ផ្ទះលេខ៣១Eo, ផ្លូវ១៧៨, សង្កាត់ ផ្សារថ្មី៣, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ

ផុតកំណត់ទទួលពាក្យ៖ ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​ ២០២២

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top