• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

បណ្ណាល័យ និងសន្ទានុក្រមអំពីការបង្កកំណើត

សូម​ស្វាគមន៍​មក​កាន់​បណ្ណាល័យ​ការ​បង្ក​កំណើត​របស់​យើងខ្ញុំ​! លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ផ្នែក​នេះ​នៃ​គេហទំព័រ​របស់​យើងខ្ញុំ ដោយ​ចាប់ផ្ដើម​ពី​ស​ន្ទា​នុ​ក្រម​ដែល​ផ្តល់​ជូន​ខាងក្រោម​។ ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​លើ​ចំណុច​ណាមួយ​ដែល​មិន​បាន​លើក​ឡើង​នៅ​ក្នុង​គេហទំព័រ​របស់​យើង ឬ​ប្រសិនបើ​លោក​អ្នកមាន​សំណួរ​ណា​ផ្សេង សូម​ទាក់ទង​មក​កាន់​យើងខ្ញុំ​។

យើងខ្ញុំ​បាន​ចងក្រង​ស​ន្ទា​នុ​ក្រម​ខាងក្រោម ដើម្បី​ជួយ​លោក​អ្នក​ស្វែង​យល់​ពី​វាក្យសព្ទ​វេជ្ជសាស្ត្រ​ដែល​ទាក់ទង​នឹង​ការ​ព្យាបាល​ការ​បង្ក​កំណើត​ដល់​អតិថិជន​។  តាម​រយៈ​ការ​ចេះ​ពាក្យ​ដែល​ប្រើប្រាស់​ញឹកញាប់ លោក​អ្នក​នឹង​មាន​ទំនុកចិត្ត​នៅ​ពេល​លោក​អ្នក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​ដំណើរការ​ព្យាបាល​នេះ​។

  1. បច្ចេកទេសជំនួយការញាស់ (មេជីវិតញីញាស់ចេញពីសម្បក)
    “​បច្ចេកទេស​ជំនួយការ​ញាស់​” (AH) គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក​កំណើត​ក្នុង​កែវ​ដែល​ជួយ​ដល់ ការ​បង្កើត​រន្ធ​តូច​មួយ​នៅ​លើ​សម្បក​មេជី​វិត​ញី​។ បច្ចេកទេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​បើក​សម្បក​មេជី​វិត​ញី​ដែល​អាច​អនុញ្ញាត​ឱ្យ​កោសិកា​កូន​អាច​ចាក​ចេញពី​សម្បក​នេះ​បាន និង​ទៅ​កាច់​សម្បុក​នៅ​ក្នុង​ស្បូន​បាន​ដោយ​ជោគជ័យ​។
  2. ការបាញ់បញ្ចូលប្លាស្តូស៊ីតទៅក្នុងស្បូនម្តាយ
    ប្លា​ស្តូ​ស៊ី​ត គឺជា​កោសិកា​កូន​នៅ​ដំណាក់កាល​នៃ​កា​រវិ​វ​ឌ្ឍ​របស់​រាង​កាយ​នៅ​ពេល​កោសិកា​ពីរ​ប្រភេទ​លេច​ចេញ​ជា​រូបរាង​៖ កោសិកា​មួយ​ក្រុម​ដែល​បង្កើត​បានជា​សុក និង​កោសិកា​មួយ​ក្រុម​ទៀត​ដែល​បង្កើត​បានជា​គភ៌​។ បច្ចេកទេស​ទំនើប​របស់​បុគ្គលិក​មន្ទីរពិសោធន៍​ការ​បង្ក​កំណើត​ក្នុង​កែវ​នាំ​ឱ្យ​យើង​អាច​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ត្រឹមត្រូវ ដើម្បី​ចិញ្ចឹម​កោសិកា​កូន​លូតលាស់​ដល់​ដំណាក់កាល​លូតលាស់​របស់​ទារក​។
  3. ការបរិច្ចាគមេជីវិតញី
    ការ​បរិច្ចាគ​មេជី​វិត​ញី​នៃ​ការ​បង្ក​កំណើត​ អ្នក​បរិច្ចាគ​មេជី​វិត​ញី​អាច​ធ្វើ​ឡើង​ក្នុងលក្ខណៈ​អនាមិក ឬ​អ្នក​បរិច្ចាគ​មេជី​វិត​អាច​ជា​បង​ប្អូនស្រី មិត្តភក្តិ​ជិត​ស្និទ្ធ ឬ​សាច់ញាតិ​របស់​ស្ត្រី​ដែល​លំបាក​មានកូន​។ អ្នក​បរិច្ចាគ​មេជី​វិត​ញី​ទទួល​បាន​ថ្នាំ​ជួយ​បង្កើន​ការ​បង្ក​កំណើត​ដើម្បី​ជំរុញ​ឱ្យ​អូវែ​របស់​គាត់​ផលិត​មេជី​វិត​ញី​បាន​ច្រើន​។ ការ​ព្យាបាល​ដោយ​អរ​ម៉ូ​ន ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ឱ្យ​លក្ខខណ្ឌ​របស់​អ្នក​ទទួល​មេជី​វិត​ត្រូវ​គ្នា​នឹង​វដ្ដ​មេជី​វិត​របស់​អ្នក​បរិច្ចាគ​។
  4. ការរក្សាទុកមេជីវិតញី
    Oocyte cryopreservation ឬ “​ការ​រក្សា​ទុក​មេជី​វិត​” គឺជា​បច្ចេកវិទ្យា​ពេញ​និយម​ដែល​គ្លីនិក In Vitro Fertilization នៅ​ទូ​ទាំង​សាកលលោក​កំពុង​ចាប់ផ្ដើម​ផ្ដល់​ជូន​អតិថិជន​។ គំនិត​ក្នុង​ការ​រក្សា​ទុក​មេជី​វិត​កើត​មាន​រាប់​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ទើបតែ​ថ្មី​ៗ​នេះ​ទេ​ដែល​ការ​រក្សា​ទុក​មេជី​វិត​ញី​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​។
  5. អរម៉ូនភេទ (Gonadotropins)
    មាន​អរ​ម៉ូ​ន​ភេទ​ជា​ច្រើន​ប្រភេទ​ដែល​គេ​អាចយ​កមក​ប្រើប្រាស់​ដាច់​ដោយឡែក ឬ​បញ្ចូល​គ្នា​ច្រើន​ប្រភេទ​ដើម្បី​ភ្ញោ​ច​ឱ្យ​មានដំណើរ​អូវុល​។ អរ​ម៉ូ​ន​ទាំងនោះ​មាន​ដូច​ជា hMG (human menopausal gonadotropin, Pergonal (R), Repronex (R) ឬ Humegon (R))    អរ​ម៉ូ​ន FSH (follicle stimulating hormone, Fertinex (R), Follistism (R) ឬ​Gonal-F(R))  និង​អរ​ម៉ូ​ន hCG (Human chorionic gonadotropin, Profasi (R), ឬ Pregnyl (R))​។
  6. ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលទៅក្នុងមេជីវិតញី (ICSI)
    ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​មេជី​វិត​ញី (ICSI) គឺជា​វិធីសាស្ត្រ​ប្រើប្រាស់​នៅ​មន្ទីរពិសោធន៍​ដែល​ត្រូវ​បាន​អនុវត្ត​ដើម្បី​ជួយ​គូ​ស្វាមីភរិយា​ដែល​ពិបាក​មានកូន ឱ្យ​ទទួល​ការ​បង្ក​កំណើត​ (In Vitro Fertilization) ដោយសារ​ការ​ពិបាក​មានកូន​ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​បុរស​។ ICSI ត្រូវ​បាន​អនុវត្ត​ដោយ​បញ្ចូល​មេជី​វិត​តែ​មួយ​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​ស៊ី​តូ​ប្លា​ស នៃ​មេជី​វិត​ញី​ដែល​ពេញវ័យ​(​អូ​វូ​ស៊ី​ត​) ដោយ​ប្រើប្រាស់​ម្ជុល​កែវ​ដែល​មាន​ទំហំ​តូច​។
  7. ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន (IUI)
    ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ទៅ​ក្នុង​ស្បូន (IUI) គឺជា​វិធីសាស្ត្រ​បង្ក​កំណើត​មួយ​ដែល​ក្នុង​នោះ​មេជី​វិត​ត្រូវ​បាន​លាង​សម្អាត ប្រមូលផ្តុំ និង​បាញ់​បញ្ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ស្បូន​របស់​ស្ត្រី​។ នៅ​ក្នុង​ការ​រួម​ភេទ​តាម​ធម្មជាតិ មេជី​វិត​មួយ​ភាគ​តូច​តែ​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​ក្នុង​ស្បូន​របស់​ស្ត្រី​។ IUI បង្កើន​បរិមាណ​មេជី​វិត​នៅ​ក្នុង​ដៃ​ស្បូន​ដែល​ជា​កន្លែង​បង្ក​កំណើត​។
  8. ការបង្កកំណើតក្នុងកែវ (IVF)
    Fertility assistance គឺជា​ពាក្យ​ប្រើប្រាស់​សម្រាប់​ពណ៌នា​អំពី​ការ​ព្យាបាល​ការ​លំបាក​មានកូន​បែប​ទំនើប ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ហៅ​ថា In Vitro Fertilization (​ការ​បង្ក​កំណើត​តាមបែបបច្ចេកវិទ្យា​) និង GIFT (​ការ​បញ្ចូល​ហ្គា​ម៉ែ​ត​) ប៉ុន្តែ​វិធីសាស្ត្រ​នេះ​ក៏​រាប់​បញ្ចូល​បច្ចេកទេស​ផ្សេង​ៗ​ទៀត​ផង​ដែរ​ដូច​ជា ZIFT (​ការ​បញ្ចូល​ស៊ី​ហ្គូ​តទៅ​ក្នុង​ដៃ​ស្បូន​) និង FET (​ការ​បាញ់​បញ្ចូល​កោសិកា​កូន​ទៅ​ក្នុង​ស្បូន​) ជាដើម​។
  9. ការឆ្លុះពោះ (Laparoscopy)
    ការ​ឆ្លុះ​ពោះ​គឺជា​បច្ចេកទេស​វះកាត់​ម្យ៉ាង​ដែល​យើង​ប្រើប្រាស់​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ក្នុង​ពោះ ឬ​អាង​ត្រគាក​តាម​រយៈ​ការ​ដាក់​ឧបករណ៍​ឆ្លុះ​ចូល​តាម​រន្ធ​តូច​មួយ​។ ជា​ធម្មតា ការ​ឆ្លុះ​ពោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រូវ​ចាក់​ថ្នាំ​សន្លប់​។
  10. ការលំបាកមានកូនដោយសារមូលហេតុបុរស
    ពាក្យចាស់ពោលថា “រាំចង្វាក់ Tango ត្រូវការមនុស្សពីរនាក់” ហើយឃ្លានេះគឺត្រឹមត្រូវ ជាពិសេសសម្រាប់គូស្វាមីភរិយាដែលព្យាយាមឱ្យមានកូន។ សារៈសំខាន់នៃការវាយតម្លៃពេញលេញ និងល្អិតល្អន់លើដៃគូទាំងពីរជាប្រការមួយដែលមិនអាចមើលរំលងបានឡើយ។បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យពេញលេញទៅលើដៃគូទាំងពីរ អត្រាការលំបាកមានកូនដោយសារមូលហេតុបុរសត្រូវបានរកឃើញមានពីចន្លោះ៣០ ទៅ ៥០ ភាគរយ។
  11. ការរលូតកូន
    ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បី​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ឆ្នាំ​ដល់ ៤៥ ឆ្នាំ បាត់បង់​សមត្ថភាព​បន្ត​ពូជ​។ ជា​រឿយ​ៗ ស្ត្រី​ដែល​រលូត​កូន​មិន​ទទួល​បានការ​ពន្យល់​បកស្រាយ​អំពី​មូលហេតុ​នៃ​ការ​រលូត​កូន​របស់​ពួក​គេ​នោះ​ទេ​។ កង្វះ​ការ​ផ្តល់​ដំបូន្មាន​ពាក់ព័ន្ធ​នឹង​ថ្ងៃ​អនាគត និង​ដំបូន្មាន​ថា​តើ​ត្រូវធ្វើ​បែប​ណា​ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​រលូត​កូន​ទៀត​នោះ ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​រលូត​កូន​ដែរ​។
  12. ពហុបង្កកំណើត
    ពហុ​បង្ក​កំណើត​សំដៅ​ដល់​ការ​មាន​ផ្ទៃពោះ​ដែល​មានគភ៌​ពីរ ឬ​ច្រើន​ជាង​ពីរ​នៅ​ក្នុង​ស្បូន​។​ក្នុង​ចំណោម​ស្ត្រី​ទូទៅ ពហុ​បង្ក​កំណើត​កើតឡើង​ប្រហែល ១ ទៅ ២ ភាគរយ​នៃ​ការ​មាន​ផ្ទៃពោះ​។​ទោះជា​យ៉ាងនេះ​ក្តី តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ​ជំរុញ​បង្ក​កំណើត​ដូច​ជា Clomiphene Citrate ឬ​អរ​ម៉ូ​ន​ភេទ (Gonadotropins) និង​វិធីសាស្ត្រ​ទំនើប​ដូច​ជា ការ​បង្ក​កំណើត​ក្នុង​កែវ​ជាដើម ធ្វើ​ឱ្យ​អត្រា​នៃ​ពហុ​បង្ក​កំណើត​កើត​មាន​ញឹកញាប់​ជាង​ធម្មតា​ច្រើន​។
  13. ការភ្ញោចឱ្យមានដំណើរអូវុល
    ការ​ភ្ញោ​ច​ឱ្យ​មានដំណើរ​អូវុល​គឺជា​មធ្យោបាយ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្តារ​លទ្ធភាព​មានកូន​របស់​ស្ត្រី​ជា​ច្រើន​នាក់​ដែល​មិន​បាន​បញ្ចេញ​អូវុល ឬ​ដែល​បញ្ចេញ​អូវុល​មិន​ញឹកញាប់​។ លើស​ពី​នេះ​ទៅ​ទៀត បច្ចេកទេស​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ឱ្យ​ហ្វូ​លី​គុល​លូតលាស់​ច្រើន​ដើម្បី​បង្កើន​ឱកាស​បង្ក​កំណើត​នៅ​ក្នុង​មន្ទីរពិសោធន៍​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​។
  14. ការពិនិត្យមើលជំងឺតំណពូជមុនពេលបាញ់បញ្ចូលកោសិកាកូន (PGS)
    ការ​ពិនិត្យមើល​ជំងឺ​តំណពូជ​មុន​ពេល​បាញ់​បញ្ចូល​កោសិកា​កូន (PGS) គឺជា​បច្ចេកទេស​មួយ​ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​អំឡុង​ដំណើរការ​បង្ក​កំណើត​ (In Vitro Fertilization) ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​តំណពូជ​មុន​ពេល​បាញ់​បញ្ចូល​កោសិកា​កូន​។ PGD ធ្វើ​ឱ្យ​គូ​ស្វាមីភរិយា​ដែល​មាន​ជំងឺ​តំណពូជ​ធ្ងន់ធ្ងរ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​មានកូន​មាន​ជំងឺ​តំណពូជ​ដូច​ពួក​គាត់​ដែរ​។
  15. ការទាញយកមេជីវិត
    បុរស​ដែល​គ្មាន​មេជី​វិត​ទាល់តែ​សោះ​នៅ​ក្នុង​ទឹកកាម​របស់​គាត់ នៅ​ពេល​នេះ​គាត់​អាច​មានកូន​បាន ពីព្រោះ​មេជី​វិត​ឈ្មោល​អាច​ត្រូវ​បាន​ទាញ​យក​ពី​ពងស្វាស ឬ​បំពង់​អេ​ពី​ឌី​ឌី​ម​របស់​គាត់​បាន រួច​ហើយ​បាញ់​បញ្ចូល​ទៅ​ក្នុង​មេជី​វិត​របស់​ដៃគូ​គាត់​តាម​រយៈ​ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ក្នុង​មេជី​វិត​ញី (ICSI)​។ បច្ចេកទេស​នេះ​ផ្តល់​អត្រា​មាន​ផ្ទៃពោះ​ខ្ពស់​បំផុត និង​បង្ក​ការ​រំខាន និង​ការ​ឈឺ​តិចតួច​បំផុត​ដល់​បុរស​ដែល​ត្រូវ​គ្រូពេទ្យ​ទាញ​យក​មេជី​វិត​ឈ្មោះ តាម​រយៈ​ការ​វះកាត់​ទំហំ​តូច​បំផុត​
  16. កត្តា​រាង​កាយ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​អ្នក ហើយ​យើងខ្ញុំ​ចង់​ជួយ​អ្នក​ឱ្យ​ប្រើប្រាស់​អ្វី​ដែល​អ្នកមាន​ដើម្បី​ទទួល​បាន​ឱកាស​មានកូន​ខ្ពស់​បំផុត​។       ការ​ឧស្សាហ៍​ហាត់ប្រាណ គុណភាព​របប​អាហារ ភាព​តានតឹង​ក្នុង​អារម្មណ៍ អាយុ  និង​ទម្ងន់​រាង​កាយ សុទ្ធតែ​រួមចំណែក​ដល់​លទ្ធភាព​នៃ​ការ​មានកូន​របស់​បុគ្គល​ម្នាក់​។ សូម​អាន​បន្ថែម​ទៀត​អំពី​កត្តា​រាង​កាយ​ដើម្បី​ស្វែង​យល់​ពី​វិធី​ដែល​លោក​អ្នក​អាច​កែប្រែ​របៀប​រស់នៅ​របស់​អ្នក​ឱ្យ​បាន​សម​ស្រប​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top