• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

ព័ត៌មានទូទៅ

ការ​លំបាក​មានកូន​ជា​បញ្ហា​នៅ​ក្នុង​វប្បធម៌ និង​សង្គមមនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំងអស់​។ បញ្ហា​នេះ​ប៉ះពាល់​ដល់​គូ​ស្វាមីភរិយា​ពី ១០% ទៅ ១៥% ដែល​ស្ថិត​នៅ​វ័យ​បន្ត​ពូជ​។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​គូ​ស្វាមីភរិយា​ដែល​ស្វែងរក​ការ​ព្យាបាល​ការ​លំបាក​មានកូន​បាន​កើនឡើង​ច្រើន​ដោយសារ​តែ​កត្តា​មួយ​ចំនួន​ដូច​ជា ការ​ពន្យារពេល​មានកូន​សម្រាប់​ស្ត្រី ការ​អភិវឌ្ឍ​ថ្មី​ៗ​នៃ
បច្ចេកវិទ្យា​ការ​ព្យាបាល​ការ​លំបាក​មានកូន និង​មាន​ប្រសិទ្ធភាព និង​ការ​កើនឡើង​នៃ​ការ​យល់​ដឹង​អំពី​សេវា​ទាំងនេះ​។

យើង​ជួយ​គូ​ស្វាមីភរិយា និង​បុគ្គល​ឱ្យ​យល់​ដឹង​អំពី​ព័ត៌មាន និង​ស្ថិតិ​នៃ​មូលហេតុ​នៃ​ការ​លំបាក​មានកូន ដូច្នេះ​ពួក​គាត់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ត​។ ការ​លំបាក​មានកូន គឺជា​ជំងឺ​មួយ ហើយ​អ្នក​ត្រូវ​ទទួល​បានការ​ពិនិត្យ ព្យាបាល និង​ដោះស្រាយ​បញ្ហា​នេះ​។ យើង​ស្នើ​ឱ្យ​ដៃគូ​ទាំង​សងខាង​មក​ទទួល​ការ​ពិនិត្យ ដើម្បី​ស្វែងរក​មូលហេតុ​ពិត​នៃ​ការ​លំបាក​មានកូន​៖

  • មួយ​ភាគ​បី​នៃ​ការ​លំបាក​មានកូន គឺ​បណ្តាល​មក​ពី​បុរស​។
  • មួយ​ភាគ​បី​នៃ​ការ​លំបាក​មានកូន គឺ​បណ្តាល​មក​ពី​ស្ត្រី​។
  • មួយ​ភាគ​បី​ទៀត​នៃ​ការ​លំបាក​មានកូន គឺ​មិន​មាន​មូលហេតុ​ច្បាស់លាស់ ឬ​បណ្ដាល​មក​ពី​កត្តារួម​របស់​ស្ត្រី និង​បុរស​។

ទោះបី​ការ​លំបាក​មានកូន​បណ្តាល​មក​ពី​ស្ត្រី ឬ​បុរស​ក៏​ដោយ មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​គឺជា​ក្តី​ស​ង្ឈឹ​ម​របស់​អ្នក​។ យើង​លើកទឹកចិត្ត​ឱ្យ​អ្នក​មក​ជួប​ពិគ្រោះ​យោបល់ និង​សិក្សា​បន្ថែម​ទៀត​អំពី​មូលហេតុ និង​ការ​ព្យាបាល​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top