• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី

ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី គឺ​ស្មុគស្មាញ​ណាស់ ហើយ​ជំងឺ​អាច​កើតឡើង​នៅ​ផ្នែក​ជា​ច្រើន​នៃ​ប្រព័ន្ធ​នេះ​។ 

  • បញ្ហា​ទាក់ទង​ការ​ធ្លាក់​មេជី​វិត​ញី (​ការ​បញ្ចេញ​មេជី​វិត​ញី​ពី​អូវែ​) ៖ អាយុ​កើន​របស់​ស្ត្រី និង​ការ​ផលិត​មេជី​វិត​ញី​តិច​អាច​បង្ក​ឱ្យ​មានការ​លំបាក​មានកូន​។ ភាព​មិន​ទៀងទាត់​នៃ​ការ​ធ្លាក់​មេជី​វិត​ញី​ដែល​មាន​សុខភាព​ល្អ​ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​លំបាក​មាន​ផ្ទៃពោះ​ផង​ដែរ​។ បញ្ហា​នេះ ក៏​អាច​កើត​មាននៅ​លើ​ស្ត្រី​វ័យក្មេង​ដែល​មាន​គីស​អូវែ​ផង​ដែរ​។ ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ការ​ហាត់ប្រាណ​ហួសហេតុ​ក៏​អាច​ប៉ះពាល់​ដល់​ដំណើរ​មេជី​វិត​ញី​។ អ្នកជំងឺ​ប្រហែល​១​ភាគ​៣ មានដំណើរ​មេជី​វិត​ញី​ខុស​ប្រក្រតី​។
  • បញ្ហា​សរីរាង្គ​៖ ជំងឺ​រលាក​សរីរាង្គ​ក្នុង​អាង​ត្រគាក អាច​ធ្វើ​ឱ្យដៃ​ស្បូន​ស្ទះ ឬ​ខូច​។ យើង​នឹងពិនិត្យ​ស្បូន និង​ដៃ​ស្បូន ដើម្បី​ស្វែងរក ការ​ដុះ​ភ្នាសសើម​ក្រៅ​ស្បូន ដុំ​សាច់ និង​សម្លាក​។ បញ្ហា​អ្វី​ក៏​ដោយ​ដែល​ប៉ះពាល់​ដល់​ដៃ​ស្បូន ដែល​ជា​ផ្លូវ​ផ្លាស់​ទី​របស់​មេជី​វិត​ញី​អាច​បណ្តាល​ឱ្យ​ស្ត្រី​លំបាក​មានកូន​។ កត្តា​ហានិភ័យ​ដែល​មាន​ដូច​ជា​ភាព​មិន​ប្រក្រតី​នៃ​រូបរាង​ស្បូន និង​ការ​ធ្លាប់​មាន​ជំងឺ​កាមរោគ ឬ​រោគ​ឆ្លង​ជាដើម​។
  • ការ​លំបាក​មានកូន​ដែល​មាន​មូលហេតុ​មិន​ច្បាស់លាស់​៖ រឿង​ដែល​គួរ​ឱ្យ​ស្រងាកចិត្ត​បំផុត គឺ​គ្រូពេទ្យ​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​លំបាក​មានកូន​។ ក្នុង​ករណី​នេះ មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​នឹង​អនុវត្ត​ផែនការ​ព្យាបាល​លើ​មូលហេតុ​ច្រើន​យ៉ាង​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top