• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

វិធីសាស្ត្រព្យាបាលការលំបាកមានកូន

នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា យើង​ផ្តល់​ការ​ព្យាបាល​ការ​លំបាក​មានកូន​ដោយ​បច្ចេកទេស​ទំនើប​ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​។

សេវាកម្ម​ដ៏​ច្រើន​របស់​យើង ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​តម្រូវការ​របស់​អតិថិជន​គ្រប់​រូប​។ សេវា​ទាំង​អស់នេះ​មាន​ដូច​ជា ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ក្នុង​ស្បូន និង​ការ​បង្ក​កំណើតតាមបច្ចេកវិទ្យា  ការ​រក្សា​មេជី​វិត​ញី​ក្នុង​ទូ​រក្សា​មេជី​វិត និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​តំណពូជ​របស់​អំ​ប្រី​យ៉ុ​ង ។

  1. យើង​យកចិត្តទុកដាក់​ជាមួយ​អតិថិជន​៖ យើង​ទទួលស្គាល់​ថា​ការ​ព្យាបាល​ការ​លំបាក​មានកូន អាច​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អតិថិជន​ពោល​គឺ​ការងារ ទំនាក់ទំនង​បុគ្គល និង​បញ្ហា​ហិរញ្ញវត្ថុ​។ នៅ​ពេល​កំណត់​ផែនការ​ព្យាបាល គ្រូពេទ្យ គិលានុប្បដ្ឋាក និង​អ្នក​ប្រឹក្សា​យោបល់​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ពិចារណា​លើ​បញ្ហា​ទាំង​អស់នេះ​។
  2. ការ​ថែទាំ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អតិថិជន​៖ សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ គឺជា​ស្នូល​នៃ​សេវា​ថែទាំ​អតិថិជន​របស់​យើង​។ សេវាកម្ម​របស់​យើង​រួម​មាន ការ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ការ​អប់រំ និង​ការពិគ្រោះ​យោបល់​។ យើង​នឹង​បញ្ជូន​អតិថិជន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​មាន​សមត្ថភាព​ផ្នែក​ផ្សេង​ទៀត​នៅ​ពេល​ចាំបាច់​។
  3. ម៉ោង​ធ្វើការ​របស់​យើង​មាន​ភាព​បត់បែន​៖ គ្រូពេទ្យ គិលានុប្បដ្ឋាយិកា អ្នក​ពិគ្រោះ​យោបល់ និង​បុគ្គលិក​មន្ទីរពិសោធន៍​ផ្តល់​សេវាកម្ម​នៅ​ពេល​ព្រឹក​ព្រលឹម ពេល​ល្ងាច និង​ធ្វើការ​ណាត់ជួប​ចុង​ស​ប្តា​ហ៍​តាម​កាលវិភាគ​ព្យាបាល​របស់​អតិថិជន និង​តម្រូវការ​ចាំបាច់ “​ក្រៅ​ម៉ោង​ការងារ​”​។
  4. យើង​ពិចារណា​លើ​បញ្ហា​ហិរញ្ញវត្ថុ​របស់​អតិថិជន​៖  គ្រូពេទ្យ​របស់​យើង​យល់​ថា​បញ្ហា​ហិរញ្ញវត្ថុ​អាច​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​អតិថិជន​ក្នុង​ការ​ទទួល​ការ​ព្យាបាល ដូច្នេះ​យើង​នឹង​ជ្រើសរើស​យក​វិធីសាស្ត្រ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព និង​សម​ស្រប​ជាមួយ​អតិថិជន ម្នាក់​ៗ​។ ក្រុមការងារ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ប្តេជ្ញា​ជួយ​អតិថិជន ដើម្បី​ឆ្លើយ​តប​ទៅ​តាម​គោលបំណង និង​ថវិកា​ក្នុង​ការ​ព្យាបាល​។

ផ្នែក​ព្យាបាល និង​ថែទាំ គឺជា​ការ​ណែនាំ​អំពី​ដំណើរការ​ព្យាបាល​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​។ ផ្នែក​នេះ អាច​ជួយ​អតិថិជន​ឱ្យ​ស្វែង​យល់​កាន់តែ​ប្រសើរ​អំពី​ជម្រើស​នៃ​ការ​ព្យាបាល​ការ​លំបាក​មានកូន​។ រាល់​ជម្រើស​នៃ​ការ​ព្យាបាល​នីមួយ​ៗ​មានការ​រៀបរាប់​ពី​ដំណាក់កាល​ព្យាបាល​ផ្សេង​ៗ ព័ត៌មាន​អំពី​ការ​ប្រើប្រាស់​ថ្នាំ ការ​ផ្តល់​ព័ត៌មាន​បន្ថែម និង​ការ​សិក្សា​ស្រាវជ្រាវ​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top