• Skip to primary navigation
  • Skip to main content
  • Skip to footer
មន្ទីរសម្រាកព្យាបាលកម្ពុជា

មន្ទីរសម្រាកព្យាបាលកម្ពុជា

Gynecology, obstetrics and fertility treatments

  • ទំព័រដើម
  • អំពីយើង
    • សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍
    • ចក្ខុវិស័យ បេសកកម្ម និងទស្សនវិជ្ជា
    • គោលការណ៍ក្រមសីលធម៌វេជ្ជសាស្ត្រ
    • ថ្នាក់ដឹកនាំមន្ទីរសម្រាកព្យាបាល និងបុគ្គលិក
    • គ្រឿងបរិក្ខារមន្ទីរពេទ្យ
    • ករណី​ជោគជ័យនៅ FCC
  • ការព្យាបាល និង​ការ​ថែទាំ
    • តម្លៃសេវាកម្ម
    • វិធីសាស្ត្រព្យាបាលការលំបាកមានកូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូន
    • ការបង្កកំណើតក្រៅស្បូន
    • ការបាញ់បញ្ចូលមេជីវិតឈ្មោលក្នុងមេជីវិតញី (ICSI)
    • ការថែរក្សាលទ្ធភាពមានកូន
    • Family Balancing
    • Test
    • Gynecology and Obstetrics
  • ឱកាស​ការងារ
  • ដំណឹង
    • ព័ត៌មាន
    • ករណី​ជោគជ័យនៅ FCC
    • មូលហេតុ​នៃ​ការ​លំបាក​មាន​កូន
      • ព័ត៌មានទូទៅ
      • មូលហេតុនៃការលំបាកមានកូនរបស់បុរស
      • មូលហេតុនៃការលំបាកមានកូនរបស់ស្ត្រី
    • ធនធានឯកសារ
  • ទាក់ទងមកយើងខ្ញុំ
  • 日本語
  • English
  • ភាសាខ្មែរ

សារ និងជីវប្រវត្តិនៃប្រធានមន្ទីរពិសោធន៍

សារ​របស់​វេជ្ជបណ្ឌិត Neil R. Stoddart Ph.D

ខ្ញុំបាទ​ពិតជា​មាន​សេចក្តី​រំភើប និង​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​មន្ទីរពិសោធន៍​​។ ខ្ញុំ ប្រពន្ធ​ខ្ញុំ និង​កូនស្រី​របស់ខ្ញុំ​នឹង​ផ្លាស់​ទីលំនៅ​ពី​សហរដ្ឋអាមេរិក​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​វិញ​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន ចូលរួម​បង្កើត​កម្មវិធី​ជួយអ្នកលំបាកមានកូនតាមបច្ចេកវិទ្យា និង​បាន​ជួយ​បង្កើត​មន្ទីរ​សម្រាក​ព្យាបាល​ដ៏​ទំនើប​នេះ សម្រាប់​ព្យាបាល​គូ​ស្វាមីភរិយា​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅប្រទេស​ដែល​ជួប ការ​លំបាក​មានកូន​។

ក្នុង​នាម​ជា​ប្រធាន​មន្ទីរពិសោធន៍​​នៃ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ខ្ញុំ​មាន​បំណង​ជួយ​បង្កើត​មជ្ឈមណ្ឌល​ដ៏​ប្រសើរ​បំផុត​មួយ ដែល​អាច​ផ្តល់ បច្ចេកទេស​នៃ​ការ​ព្យាបាល​ការ​លំបាក​មានកូន ដូច​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ ដើម្បី​សម្រេច​គោលបំណង​នេះ យើង​ត្រូវ​ផ្តល់​ការ​យកចិត្ត​ទុក​ខ្ពស់​លើ​គ្រប់​ដំណាក់កាល​តូច​ៗ​ទាំងអស់​នៃ​ដំណើរ​ប្រតិបត្តិការ​របស់​មន្ទីរពិសោធន៍​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ និង​រោគ​បុរស ពោល​គឺ​ចាប់ផ្តើម​ពី​ការ​ពិនិត្យ​មើល​ការ​រៀបចំ​រចនាសម្ព័ន្ធ​ដំបូង​របស់​មន្ទីរពិសោធន៍ រហូត​ដល់​ការ​គ្រប់គ្រង​លម្អិត​លើ​គុណភាព​ប្រចាំ​ថ្ងៃ  ការ​ធានា​គុណភាព ដំណើរការ​ព្យាបាល និង​ការ​បំពេញការងារ​នៅ​ក្នុង​មន្ទីរពិសោធន៍​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ និង​រោគ​បុរស​។

ខ្ញុំបាទ​ជឿជាក់​ថា គូ​ស្វាមីភរិយា​ទាំងអស់​គួរ​ទទួល​បានការ​ព្យាបាល​ដែល​មាន​សុវត្ថិភាព មាន​ក្រមសីលធម៌​វិជ្ជាជីវៈ មាន​លក្ខណៈ​ឯកជន​ក្នុង​បែបផែន​មួយ​ដែល​ផ្តល់​ឱកាស​ខ្ពស់​បំផុត​ដល់​ពួក​គាត់​អាច​មាន​បុត្រ​ធីតា​ដែល​មាន​សុខភាព​ល្អ​។ ដំណើរការ​នេះ​ចាប់ផ្តើម​ដោយ​ការ​ធ្វើ
រោគវិនិច្ឆ័យ​ត្រឹមត្រូវ​អំពី​មូលហេតុ​ការ​លំបាក​មានកូន​របស់​គូ​ស្វាមីភរិយា​។ បន្ទាប់​មក​យើង​ត្រូវ​ជ្រើសរើស​យក​វិធីសាស្ត្រ​ព្យាបាល​ជាក់លាក់ និង​សមរម្យ​បំផុត​ដែល​នឹង​ផ្តល់​ឱកាស​ជោគជ័យ​ខ្ពស់​បំផុត​ដល់​ប្តី​ប្រពន្ធ ស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​ពួក​គាត់​។

ខ្ញុំបាទ​តែងតែ​ចូលរួម​ជួយ​ព្យាបាល​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​គោរព​ខ្ពស់​។ នេះ​ជា​បទ​ពិសោធន៍​ដ៏​សប្បាយ​រីករាយ នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​ទទួល​បានកូន​ម្នាក់​ដែល​មាន​សុខភាព​ល្អ​តាម​ក្តី​ប្រាថ្នា​ក្រោយ​ទទួល​បានការ​ព្យាបាល​។

ខ្ញុំបាទ​ចង់​ធ្វើ​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា ក្លាយជា​គ្រឹះស្ថាន​ផ្នែក​ជូយអ្នកលំបាកមានកូន ដំបូង​បំផុត និង​តែ​មួយ​គត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ស្ថាប័ន​លំដាប់ថ្នាក់​ពិភពលោក​ដែល​ផ្តល់​ការ​ព្យាបាល​ការ​លំបាក​មានកូន​ប្រកបដោយ សុវត្ថិភាព ក្រមសីលធម៌ បច្ចេកវិទ្យា​ទំនើប និង​ប្រសិទ្ធភាព​ដូច​ការ​ព្យាបាល​ការ​លំបាក​មានកូន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​លើ​ពិភពលោក​។

ជីវប្រវត្តិ​របស់​បណ្ឌិត Neil R. Stoddart

វេជ្ជបណ្ឌិត Stoddart កើត​នៅ​ទីក្រុង Nottingham ប្រទេស​អង់គ្លេស នៅ​ក្នុង​ឆ្នាំ ១៩៦៧​។ បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​អតិសុខុម​ជីវសាស្ត្រ និង​បច្ចេកវិទ្យា​អតិសុខុមប្រាណ​ពី​សាកលវិទ្យាល័យ Warwick នៅ​ក្នុង​ប្រទេស​អង់គ្លេស​។ បណ្ឌិត Stoddart បាន​ចាប់ផ្តើម​ការងារ​របស់​គាត់​នៅ​ក្នុង​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ បន្ទាប់​ពី​គាត់​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ជីវវិទ្យា​នៃ​ការ​លូតលាស់​ថនិកសត្វ​ពី​សាកលវិទ្យាល័យ Southampton ប្រទេស​អង់គ្លេស​។ លោក​បណ្ឌិត​បាន​បម្រើ​ការងារ​បួន​ឆ្នាំ​កន្លះ​នៅ NURTURE (​មន្ទីរ​ស្រាវជ្រាវ និង​ព្យាបាល​ការ​លំបាក​មានកូន​) នៅ​សាកលវិទ្យាល័យ Nottingham ដែល​មានកម្ម​វិធី​​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​ក្នុង​ប្រទេស​អង់គ្លេស សូម​អាន​បន្ថែម ផ្នែក​ការ​ព្យាបាល​ការ​លំបាក​មានកូន​របស់​បុរស ដោយ​ប្រើប្រាស់​បច្ចេកទេស​ការ​ចាក់​បញ្ចូល​មេជី​វិត​ឈ្មោល​ចូល​ទៅ​ក្នុង​មេជី​វិត​ញី (ICSI)​។

គាត់​បាន ចាប់ផ្តើម​ការ​បណ្តុះបណ្តាល​ដំបូង​របស់​គាត់​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​នៅ NURTURE ជា​អ្នកជំនាញ​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​/​រោគ​បុរស ហើយ​ក្រោយមក លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​/​រោគ​បុរស​។ នៅ​ពេល​បំពេញ​តួនាទី​នេះ វេជ្ជបណ្ឌិត Stoddart បម្រើ​ការងារ​គ្រប់​ផ្នែក​ទាំងអស់​នៃ​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​/​រោគ​បុរស នៅ​មន្ទីរ​ស្រាវជ្រាវ និង​ព្យាបាល​ការ​លំបាក​មានកូន​។ NURTURE  ផ្តល់​ការ​ព្យាបាល​ដល់​អ្នកជំងឺ​ចំនួន ១.២០០ នាក់ ក្នុង​មួយ​ឆ្នាំ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​​។ នៅ​ពេល​នោះ NURTURE បាន​ព្យាបាល​អ្នកជំងឺ​ដែល​មាន​វិបត្តិ​ការមានកូន​ឱ្យ​មាន​ផ្ទៃពោះ​ជោគជ័យ​ក្នុង​អត្រា​ខ្ពស់ នៅ​គ្រប់​មជ្ឈមណ្ឌល​ជំនួយការ​បង្កកំណេីត​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​ការ​បង្ក​កំណើត និង​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​មនុស្ស​របស់​ចក្រភព​អង់គ្លេស​។

នៅ​ឆ្នាំ​១៩៩៨ វេជ្ជបណ្ឌិត Stoddart បាន​ទទួល​ការ​អញ្ជើញ​ពី​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ជាមួយ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ថូ​ល (Toll Center) ក្នុង​ក្រុង​អា​ប៊ី​ង​តុ​ន​នៃ​រដ្ឋ Pennsylvania ក្នុង​តួនាទី​ជា​ប្រធាន​មន្ទីរពិសោធន៍​ការ​បង្ក​កំណើត​។ គាត់​បាន​បម្រើ​ការងារ​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ ២០០០ ដែល​ពេល​នោះ​គាត់​សម្រេចចិត្ត​ទទួលយក​ការ​អញ្ជើញ​របស់​ពី​មន្ទីរពេទ្យ​សមាគម​សាកលវិទ្យាល័យ​/​ក្រុម​វេជ្ជសាស្ត្រ​បង្ក​កំណើត​នៅ​ទីក្រុង Tampa រដ្ឋ Florida ដើម្បី​បម្រើ​ការងារ​ជា​ប្រធាន​មន្ទីរពិសោធន៍​ការ​បង្ក​កំណើត​ ព្រោះ​គាត់​ពេញចិត្ត​អាកាសធាតុ​នៅ​ទីនោះ​។ អំឡុង​ពេល​បម្រើ​ការងារ​នៅ​ទីនោះ​ចាប់តាំងពី ឆ្នាំ​២០០០ ដល់ ២០០៥ លោក​វេជ្ជបណ្ឌិត Stoddart បាន​ធ្វើ​ឱ្យ​មានការ​កែ​លម្អ​ជា​ច្រើន​ដល់​គោលការណ៍​វិទ្យាសាស្ត្រ​នៃ​កម្មវិធី​ការ​បង្ក​កំណើត​ មាន​ដូច​ជា ការ​កែ​លម្អ​ការ​ព្យាបាល​ការ​លំបាក​មានកូន​របស់​បុរស និង​ការ​ពង្រីក​ការ​ប្រើប្រាស់​បច្ចេកទេស​បណ្តុះ​កោសិកា​កូន និង​ការ​បាញ់​បញ្ចូល​កោសិកា​កូន​។ ជា​លទ្ធផល កម្មវិធី​ការ​បង្ក​កំណើត​​បាន​ស្គាល់​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ឱ្យ​អត្រា​ជោគជ័យ​នៃ​ការ​មាន​ផ្ទៃពោះ​ដោយ​ការ​បាញ់​បញ្ចូល​មេជី​វិត​ឈ្មោល​ក្នុង​មេជី​វិត​ញី និង​ដោយ​បច្ចេកទេស​ផ្សេង​ទៀត​កើនឡើង​យ៉ាងច្រើន​។

ក្នុង​ឆ្នាំ​២០០៦ វេជ្ជបណ្ឌិត Stoddart បាន​ផ្លាស់​ទីលំនៅ​ទៅ​ទីក្រុង Houston រដ្ឋ Texas ជា​កន្លែង​ដែល​គាត់​បម្រើ​ការងារ​ជា​ប្រធាន​មន្ទីរពិសោធន៍​ការ​បង្ក​កំណើត​ នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​ការ​លំបាក​មានកូន Houston​។ ក្នុងអំឡុងពេល​ដែល​គាត់​បម្រើ​ការងារ​នៅ​ទី​នេះ គាត់​បាន​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​កម្មវិធី​បង្កក​មេជី​វិត​ញី និង​កោសិកា​កូន​ប្រកបដោយ​ជោគជ័យ​។

លោក​វេជ្ជបណ្ឌិត Stoddart ត្រូវ​បាន​ទទួលស្គាល់​ជា​ប្រធាន​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​ទំនើប​ជាន់ខ្ពស់​ពី​ក្រុមប្រឹក្សា​អ្នកវិភាគ​ជីវសាស្ត្រ​សហរដ្ឋអាមេរិក និង​បាន​បម្រើ​ការងារ​ជា​អធិការកិច្ច​មន្ទីរពិសោធន៍​ការ​បង្ក​កំណើត​​នៅ​ក្នុង​សាកលវិទ្យាល័យ​រោគសាស្ត្រ​អា​មេ​រិ​ក​។ ចាប់តាំងពី​ពេល​ដែល​គាត់​បាន​ប្តូរ​មក​ធ្វើការ​នៅ​សហរដ្ឋអាមេរិក គាត់​បាន​បន្ត​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​មូលដ្ឋាន និង​ការ​ស្រាវជ្រាវ​អនុវត្ត​នៅ​ក្នុង​ផ្នែក​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ និង​រោគ​បុរស ហើយ​បាន​បោះពុម្ពផ្សាយ និង​បាន​ធ្វើ​បទ​បង្ហាញ​ជា​ប្រចាំ​នៅ​ក្នុង​កិច្ចប្រជុំ​វិទ្យាសាស្ត្រ​ជាតិ និង​អន្តរជាតិ​។ បច្ចុប្បន្ន​នេះ​គាត់ គឺជា​សមាជិក​នៃ​សមាគម​អ្នកជំនាញ​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ធ្លាប់​ជា​សមាជិក​របស់​សមាគម​វេជ្ជសាស្ត្រ​បន្ត​ពូជ​អា​មេ​រិ​ក សមាគម​វេជ្ជសាស្ត្រ​បន្ត​ពូជ និង​អំ​ប្រ៊ី​យ៉ូ​សាស្ត្រ​មនុស្ស​អឺរ៉ុប និង​អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បន្ត​ពូជ​អាល់​ហ្វា​។

លោក​វេជ្ជបណ្ឌិត Stoddart បាន​រៀប​ការ​ជាមួយ​លោកស្រី Joan​។ ពួក​គាត់​មានកូន​ស្រី​ម្នាក់​ឈ្មោះ Marinda ដែល​បាន​កើត​នៅ​ក្នុង​ក្រុង Harrogate ប្រទេស​អង់គ្លេស​។ នៅ​ពេល​នេះ​កូនស្រី​របស់​ពួក​គាត់​មាន​អាយុ​ជាង​ប្រាំ​ឆ្នាំ​ហើយ​។

Footer

Assistance for ONLY legal married couples

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពីមុនមកត្រូវបានគេស្គាល់ថាបន្ទប់ពិគ្រោះជំងឺ សុខ ទៀង គឺជាមន្ទីរសម្រាកព្យាបាលដំបូងគេដែលផ្តល់សេវាខាងលំបាកមានកូន និងសុខភាពស្ត្រីដ៏ទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា។

ជា​មន្ទីរ​សម្រាក​ព្យាបាល​ឈានមុខ​គេ​ខាង​សេវា​ជួយ​អ្នក​លំបាក​មានកូន​ក្នុង​ប្រទេស​កម្ពុជា FCC ជា​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​គ្រប់​ផ្នែក​ទាំងអស់​ដល់​គូ​ស្វាមីភរិយា​ដែល​ជួប​ការ​លំបាក​មានកូន និង​សុខភាព​ស្ត្រី​ទូទៅ​។

ម៉ោង​ធ្វើការ

Monday – Saturday
8:00am-12:00pm & 1:30pm – 6:00pm

Sundays and FCC Holidays Availability
8:00am-12:00 (Appointment ONLY)

BOOK APPOINTMENT NOW

ស្វែង​រក​ទីតាំង

31 Samdach Preah Sokun Meanbon St. (178), Phnom Penh 12207, Cambodia (see map)

ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ

  • Email
  • Facebook
  • LinkedIn
  • Phone

© 2023 មន្ទីរសម្រាកព្យាបាលកម្ពុជា រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង Return to top